|
|
ក្រុមយក្សអាឡឺម៉ង់ FC Bayern Munich បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ៨ក្រុមក្រោមថ្វីជើងក្រុមប្រចៀវខ្មៅ Villareal កាលពីយប់មិញ ។
គួរបញ្ជាក់ថា Bayern បានធ្វើការនាំមុខ ១-០ នៅនាទី ៥២ ដោយខ្សែប្រយុទ្ធ Lewandowski ។ ទោះជាយ៉ាងណាក្តីជិតបញ្ចប់តង់ទី២ ទៅហើយ Villareal បានធ្វើការវាយបកបានសម្រេចដោយកីឡាករ Chukwueze នៅនាទី ៨៨ ។
ជាចុងក្រោយក្រុមទាំង២ បញ្ចប់ដោយលទ្ធផល ១-១ តែទោះជាយ៉ាងណាក្តីកាលពីជើងទី១ Villareal បានយកឈ្នះ Bayern ១-០ ។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង Villareal បានយកឈ្នះ Bayern ដោយលទ្ធផល ២-១ និងបានកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយ UEFA Champions League ៕
ប្រភព ៖ BBC Sports
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...